Sunday, November 9, 2008

កាត់ទោសខ្មោចទាហ៊ានសៀមឈ្លានពានដីខ្មែរ

ខ្មោចទាហ៊ានសៀមដែលយមបាលកូនចៅរបស់ខ្ញុំអូសកមកមានចំនួន១៣នាក់

ហើយថ្មីៗនេះមានម្នាក់ទៀតទើបត្រូវបានអូសក្បាលមក។ចំណែកឯខាងទាហ៊ាន

ខ្មែរវិញឃើញមាន៣នាក់(២នាក់មកមុន និងម្នាក់មកតាមក្រោយ)។

ខ្ញុំបានអោយគេសារភាពថាតើអ្នកណាជាអ្នកបង្កអោយមានការផ្ទុះអាវុធមុនគេ?

ខ្មោចទាហ៊ានសៀមស្រែកឡើងវ៉ែដោយគ្មានសណ្តាប់ធ្នាប់ថាខាងខ្មែរជាអ្នកបាញ់

មុន។បែរទៅមើលខ្មោចទាហ៊ានខ្មែរវិញអង្គុយយ៉ាងស្ងៀមស្ងាត់មិនហ៊ាននិយាយ

ស្តីទេ ព្រោះតែខ្លាចអំណាចយមបាលនិងយមរាជខ្ញុំនេះ។ ខ្ញំស្រែកគំហ៊កទៅខ្មោច

ទាហ៊ានសៀម ពួកអាខ្មោចចង្រៃនៅឲស្ងៀម ទីនេះជាឋាននរក មិនមែនជាទីកន្លែង

ពួកឯងស្រែកមាត់ឡូឡាតាមតែអំពើចិត្តនោះទេ!

ខ្ញុំបានបញ្ជាទៅយមបាលឲចាប់កាត់អណ្តាតរបស់ពួកទាហ៊ានសៀមចោល ពួកវាក៏

ស្រែកសួរថាហេតុអី? យមបាលស្រែកគំហ៊កឲថាពីបទពួកឯងហ៊ាននិយាយកុហក

លោកយមរាជ!ពួកទាហ៊ានសៀមស្រែកសួរថាកុហកត្រង់ណា?យមបាលក៏គំហ៊ក

ឲថាដង្កាប់ដែកយើងនិងបា្រប់ពួកឯងពីរឿងនេះ...

តាមពិតទៅអ្វីដែលកើតមាននៅឋានមនុស្សលោក ខ្ញុំបានដឹងទាំងអស់តាមរយះក្រាំង

មួយដែលយមបាលសរសេរទុក។អ្វីដែលខ្ញំបានសួរទៅពួកទាហ៊ានសៀមទាំងនោះ

ក៏ព្រោះតែចង់ដឹងថាតើពួកវាមានចិត្តស្មោះត្រង់ឬអត់? មនុស្សគ្រប់គ្នាដែលស្លាប់ទៅ

ហើយត្រូវចុះនរកនេះ សំណួរដំបូងដែលខ្ញំត្រូវសួរគឺ ស្លាប់ដោយសារអ្វី?

ខ្មោចទាហ៊ានសៀមស្រែកទាំងក្តីឈឹចាប់ពេលដែលយមបាលកំពុងកាត់អណ្តាតថា

អយុតិ្តធម៍ណាស់! គ្រាន់តែនិយាយកុហកត្រូវទទួលទោសបែបនេះ អ្នកណាក៏បាន

ដែរសូមជួយពួកខ្ញុំផង... យមបាលសួរថាពួកឯងចង់ឲគេជួយឬ? កាត់អណ្តាតពួកវា

ហើយ យមបាលក៏លែងពួកវា ហើយក៏ដើរទៅបើកទ្រុងឆ្កែនរកដែលមានទំហ៊ំប៉ុនៗ

នឹងសត្វដំរីនៅឋានមនុស្សលោកអោយដេញខាំ និងជាន់ពួកខ្មោចទាហ៊ានសៀមទាំង

នោះ។

ខ្ញុំអង្គុយមើលដោយស្ងៀមស្ងាត់ មិនមាត់មិនក ព្រោះវាជាការងាររបស់យមបាល

ខ្ញុំមិនហ៊ានលូកដៃចូលក្មងកិច្ជការរបស់គេទេ បើទោះជាខ្ញុំនេះជាចៅហ្វាយរបស់

ពួកនេះក៏ដោយ។ឆ្កែនរកដេញខាំពួកទាហ៊ានសៀមទាំងនោះវក់វី​ ខ្លះដាច់សាច់ទាំង

ដុំៗខ្លះហុរឈាមរហាម ប្រឹងរត់គេចពីឆែ្កនរកទាំងនោះដោយក្តីវេទនាជាទីបំផុត។

យមបាលបានស្រែកប្រាប់ពួកវាថានេះជាទារុណកម្មដំបូងសំរាប់ពួកឯងពីបទហ៊ាន

និយាយកុហកលោកយមរាជនិងហ៊ានស្រែកចោទថាឋាននរកយើងគ្មានយុតិ្តធម៍!

នៅទីនេះគ្មានទេយុតិ្តធម៍សំរាប់ពួកខ្មោចនរកដូចពួកឯង!

មើលទៅគួរឲអណោចអធម៏ណាស់! ខ្មោចទាហ៊ានខ្មែរអង្គុយមើលដោយស្ងៀមស្ងាត់

ហើយខ្លះបែរមុខចេញមិនហ៊ានមើល។ ខ្ញុំបានប្រាប់ទៅអង្គរក្សទិសខាងត្បូង (ខ្ញុំនេះ

មានអង្គរក្សប្រចាំខ្លួន៨នាក់ប្រចាំឲទិសទាំង៨និងមេអង្គរក្សធំមួយប្រចាំនៅទិស

កណ្តាលដែលជាអង្គរក្សធំជាងគេ និងត្រួតត្រាលើអង្គរក្សទាំង៨ទិសនោះ) ឲស្រែក

ប្រាប់ទៅយមបាលថាធ្វើទារុណកម្មឲលឿនព្រោះនៅមានទាហ៊ានខ្មែរ៣នាក់ទៀត

ដែលត្រូវកាត់ទោសដែរ។អង្គរក្សទិសខាងត្បូង(ជាទិសខ្មោច) បានប្រាប់ទៅយមបាល

ហើយភ្លាមៗនោះយមបាលម្នាក់ក៏ដើរទៅដុតភ្លើងគុបធំៗប៉ុនៗភ្នំឲរមៀលដេញសង្កិន

ពួកខ្មោចទាហ៊ានសៀមទាំងនោះឯយមបាលខ្លះទៀតបានយកលំពែងដេញគប់ខ្មោច

ទាហ៊ានសៀមអស់នោះនៅពេលដែលពួកវាកំពុងតែរត់គេចចេញពីដុំភ្លើង។

បន្ទាប់ពីបានធ្វើទារុណកម្មលើកដំបូងហើយយមបាលក៏បានប្រមូលពួកទាហ៊ានសៀម

ទាំងនោះមកដាក់ផ្តុំគ្នាឲនៅមួយកន្លែង។អង្គរក្សខ្ញុំម្នាក់នៅទិសខាងលិច(ទិសតំណាង

សេចក្តីស្លាប់)​​ ដើរទៅបើកក្រាំងឲទាហ៊ានសៀមទាំងនោះមើលពីសកម្មភាពរបស់

ពួកវាកាលពីនៅរស់ពេលដែលវាចូលមកឈ្លានពានទឹកដីខ្មែរឲពួកវាមើល ទាហ៊ាន

ទាំងនោះមើលហើយឆ្លើយបា្រប់មកខ្ញុំទាំងយំអណ្តឹតអណ្តកដោយក្តីឈឺចាប់ថា ពួក

វាធ្វើតាមបញ្ជាថ្នាក់លើទេ។ យមបាលស្រែកគំហ៊កថា អ៊ើ អញធ្វើទារុណកម្មលើពួក

ឯងក៏តាមបញ្ជាពីថ្នាក់លើដែរ!

ខ្ញុំបានសួរវាថាតើពួកឯងដឹងថាដីនេះជាដីខ្មែរដែរឬទេ?​ អង្គរក្សមួយរបស់ខ្ញុំបានហុច

សណួរនេះទៅយមបាលឲសួរពួកវា(ធម្មតាខ្ញុំមិននិយាយជាមួយពួកវាទេ បើសិនជា

មានការអីខ្ញុំនិយាយទៅកាន់អង្គរក្សរបស់ខ្ញុំហើយអង្គរក្សនិងបន្តសំណួរនេះទៅកាន់

យមបាលឲសួរទៅខ្មោចផ្ទាល់ ព្រោះឋានះរបស់ខ្ញុំ មិនអាចនិយាយទៅកាន់ខ្មោច

ផ្ទាល់ទេ ដោយសារខ្ញុំនេះជាស្តេចខ្មោចហើយសូម្បីតែយមបាលក៏ខ្ញុំមិននិយាយ

ជាមួយដែរ ហើយនេះជាច្បាប់នៅឋាននរក។ពួកទាហ៊ានសៀមឆ្លើយថាវាដឹងដែរតែ

ពួកវាលោភលន់ចង់បានដីខ្មែរតទៅទៀត។ខ្ញុំបានហុចសៀវភៅកាត់ទោសទៅឲអង្គ

រក្សទិសខាងត្បូងនិងខាងលិចដើម្បីយកទៅឲយមបាលធ្វើទារុណកម្មរបស់ពួកវាត

ទៅទៀត។ខ្មោចទាហ៊ានសៀមម្នាក់សួរទៅយមបាលថាតើពេលណាទើបមានខ្មោច

មេដឹកនាំសៀមមកទទួលទោសដែរ ព្រោះពួកវាទាំងអស់នោះជាមេខ្លោងបញ្ជាពួកវា

ឲចូលឈ្លានពានដីខ្មែរ។យមបាលមួយឆ្លើយបា្រប់វាថាបនិ្តចទៀតនឹងមានអតីតមេ

ដឹកនាំពួកឯងមកនៅជាមួយពួកឯងហើយ គឺអតីតនាយករដ្ធមន្រ្តី សាម៉ាក ស៊ុនដា

រាវេថ។ខ្មោចទាហ៊ានសៀមសួរថាហេតុអី? យមបាលឆ្លើយថាវាឈឺមហារីកក្រិន

ថ្លើម​ ហើយវានឹងងាប់ឆាប់ក្នុងពេលបន្តិចទៀតនេះ ព្រោះលោកយមរាជថ្មីៗនេះបាន

ឲឈ្មោះវានោះមកកាន់អង្គរក្សទិសខាងលិចដើម្បីយកមកឲយមបាលម្មាក់ដែលជា

អ្នកកាន់បញ្ជីស្បែកឆ្កែហើយ(ធម្មតាមនុស្សដែលនឹងត្រូវស្លាប់ ហើយមានទោសត្រូវ

មានឈ្មោះនៅក្មងបញ្ជីស្បែកឆ្កែ ឯអ្មកដែលធ្វើល្អ គេនឹងដាក់ឈ្មោះអ្នកនោះនៅក្នុង

ក្រាំងសៀវភៅមាស)។ យមបាលម្នាក់បានយកលំពែងដែលកំពុងឆេះដោយភ្លើង

សន្ធោរសន្ធៅយកមកចាក់ទាហ៊ានសៀមទាំងនោះឲដើរឲលឿនទៅកាន់បន្ទប់ទទួល

ទោស។​ជាលទ្ធផលទោសដែលទាហ៊ានសៀមត្រូវទទួលគឺស្ថិតនៅក្នុងបន្ទប់បិទជិត

តូចចង្អៀតមួយដោយអង្គុយលើដីដែលមានបន្លាចាក់គូថ ហើយត្រូវទូលដីដែលមាន

កាំបិត និងក្បាលលំពែងចាក់ក្បាល ហើយត្រូវស៊ីដីដែលមានលាយដោយកាំបិត

លំពែង ដែកស្រួចៗរាល់ថ្ងៃ។ទោសនេះពួកទាហ៊ានសៀមទាំងនេះត្រូវទទួលអស់

កាល៥០០០០០០ឆ្នាំនែច្បាប់ឋាននរក ត្រូវជា៥០០​ ០០០០០០០ឆ្នាំនៃឋានមនុស្ស។

ក្រៅពីនេះពួកទាហ៊ានទាំងនេះនឹងត្រូវទទួលទារុណកម្មដ៏សែនឈឺចាប់ផ្សេងៗទៀត

ជាច្រើនដែលមិនអាចគណនាបាន។លុះពេលអស់កម្មពារ ពួកនេះមិនទាន់អាចចាប់

ជាតិជាមនុស្សទេ គឺត្រូវទៅចាប់ជាតិជាសត្វជន្លេន៥០០០ឆ្មាំទៀត។

នេះហើយជាលទ្ធផលនែការលោភលន់ចង់បានដីរបស់គេ៕