Sunday, February 1, 2009
រឿងកាកីស្រីផិតក្បត់សម័យទំនើប
អស់ហើយ។ មានតាស៊ីក្លូម្នាក់បានផ្ញើរឿងនេះមកឲ្យខ្ញុំអានហើយសួរ
ខ្ញុំថាបើសិនជាមនុស្សប្រុសស្រីទាំងពីរនាក់នោះស្លាប់តើខ្ញុំត្រូវកាត់
ទោសរបៀបយ៉ាងម៉េច?
http://mitleap.com/profiles/blogs/2262081:BlogPost:16464
សូម copy link ខាងលើនេះដើម្បីមើលរឿងរ៉ាវរបស់គេ។ យមរាជ
ខ្ញុំពេលអានចប់មិនទាន់ហ៊ានសំរេចចិត្តថាតើត្រូវកាត់ទោសយ៉ាងណា
នោះទេខ្ញុំត្រូវបើកអង្គប្រជុំជាមួយនឹងអង្គរក្សទាំង៩ទិសរបស់ខ្ញុំសិនថា
តើត្រូវកាត់ទោសយ៉ាងណាដែរ?
គិតទៅរឿងរ៉ាវរបស់មនុស្សលោកស្មុគស្មាញមែនណ! សំរាប់អ្នកដែល
រស់នៅឋានមនុស្សលោកបើបានជួបនឹងនាងម្នាក់នោះ សូមធ្វើការពិចារណា
បន្តិចដើម្បីកុំឲ្យខកខ្លួនទាន់ពេលវេលា។ ប្រយ័ត្នយមរាជយើងចាប់ឲ្យ
ឡើងដើមរកាដែកទាំងអស់គ្នាទៅ !
Sunday, November 9, 2008
កាត់ទោសខ្មោចទាហ៊ានសៀមឈ្លានពានដីខ្មែរ
ខ្មោចទាហ៊ានសៀមដែលយមបាលកូនចៅរបស់ខ្ញុំអូសកមកមានចំនួន១៣នាក់
ហើយថ្មីៗនេះមានម្នាក់ទៀតទើបត្រូវបានអូសក្បាលមក។ចំណែកឯខាងទាហ៊ាន
ខ្មែរវិញឃើញមាន៣នាក់(២នាក់មកមុន និងម្នាក់មកតាមក្រោយ)។
ខ្ញុំបានអោយគេសារភាពថាតើអ្នកណាជាអ្នកបង្កអោយមានការផ្ទុះអាវុធមុនគេ?
ខ្មោចទាហ៊ានសៀមស្រែកឡើងវ៉ែដោយគ្មានសណ្តាប់ធ្នាប់ថាខាងខ្មែរជាអ្នកបាញ់
មុន។បែរទៅមើលខ្មោចទាហ៊ានខ្មែរវិញអង្គុយយ៉ាងស្ងៀមស្ងាត់មិនហ៊ាននិយាយ
ស្តីទេ ព្រោះតែខ្លាចអំណាចយមបាលនិងយមរាជខ្ញុំនេះ។ ខ្ញំស្រែកគំហ៊កទៅខ្មោច
ទាហ៊ានសៀម ពួកអាខ្មោចចង្រៃនៅឲស្ងៀម ទីនេះជាឋាននរក មិនមែនជាទីកន្លែង
ពួកឯងស្រែកមាត់ឡូឡាតាមតែអំពើចិត្តនោះទេ!
ខ្ញុំបានបញ្ជាទៅយមបាលឲចាប់កាត់អណ្តាតរបស់ពួកទាហ៊ានសៀមចោល ពួកវាក៏
ស្រែកសួរថាហេតុអី? យមបាលស្រែកគំហ៊កឲថាពីបទពួកឯងហ៊ាននិយាយកុហក
លោកយមរាជ!ពួកទាហ៊ានសៀមស្រែកសួរថាកុហកត្រង់ណា?យមបាលក៏គំហ៊ក
ឲថាដង្កាប់ដែកយើងនិងបា្រប់ពួកឯងពីរឿងនេះ...
តាមពិតទៅអ្វីដែលកើតមាននៅឋានមនុស្សលោក ខ្ញុំបានដឹងទាំងអស់តាមរយះក្រាំង
មួយដែលយមបាលសរសេរទុក។អ្វីដែលខ្ញំបានសួរទៅពួកទាហ៊ានសៀមទាំងនោះ
ក៏ព្រោះតែចង់ដឹងថាតើពួកវាមានចិត្តស្មោះត្រង់ឬអត់? មនុស្សគ្រប់គ្នាដែលស្លាប់ទៅ
ហើយត្រូវចុះនរកនេះ សំណួរដំបូងដែលខ្ញំត្រូវសួរគឺ ស្លាប់ដោយសារអ្វី?
ខ្មោចទាហ៊ានសៀមស្រែកទាំងក្តីឈឹចាប់ពេលដែលយមបាលកំពុងកាត់អណ្តាតថា
អយុតិ្តធម៍ណាស់! គ្រាន់តែនិយាយកុហកត្រូវទទួលទោសបែបនេះ អ្នកណាក៏បាន
ដែរសូមជួយពួកខ្ញុំផង... យមបាលសួរថាពួកឯងចង់ឲគេជួយឬ? កាត់អណ្តាតពួកវា
ហើយ យមបាលក៏លែងពួកវា ហើយក៏ដើរទៅបើកទ្រុងឆ្កែនរកដែលមានទំហ៊ំប៉ុនៗ
នឹងសត្វដំរីនៅឋានមនុស្សលោកអោយដេញខាំ និងជាន់ពួកខ្មោចទាហ៊ានសៀមទាំង
នោះ។
ខ្ញុំអង្គុយមើលដោយស្ងៀមស្ងាត់ មិនមាត់មិនក ព្រោះវាជាការងាររបស់យមបាល
ខ្ញុំមិនហ៊ានលូកដៃចូលក្មងកិច្ជការរបស់គេទេ បើទោះជាខ្ញុំនេះជាចៅហ្វាយរបស់
ពួកនេះក៏ដោយ។ឆ្កែនរកដេញខាំពួកទាហ៊ានសៀមទាំងនោះវក់វី ខ្លះដាច់សាច់ទាំង
ដុំៗខ្លះហុរឈាមរហាម ប្រឹងរត់គេចពីឆែ្កនរកទាំងនោះដោយក្តីវេទនាជាទីបំផុត។
យមបាលបានស្រែកប្រាប់ពួកវាថានេះជាទារុណកម្មដំបូងសំរាប់ពួកឯងពីបទហ៊ាន
និយាយកុហកលោកយមរាជនិងហ៊ានស្រែកចោទថាឋាននរកយើងគ្មានយុតិ្តធម៍!
នៅទីនេះគ្មានទេយុតិ្តធម៍សំរាប់ពួកខ្មោចនរកដូចពួកឯង!
មើលទៅគួរឲអណោចអធម៏ណាស់! ខ្មោចទាហ៊ានខ្មែរអង្គុយមើលដោយស្ងៀមស្ងាត់
ហើយខ្លះបែរមុខចេញមិនហ៊ានមើល។ ខ្ញុំបានប្រាប់ទៅអង្គរក្សទិសខាងត្បូង (ខ្ញុំនេះ
មានអង្គរក្សប្រចាំខ្លួន៨នាក់ប្រចាំឲទិសទាំង៨និងមេអង្គរក្សធំមួយប្រចាំនៅទិស
កណ្តាលដែលជាអង្គរក្សធំជាងគេ និងត្រួតត្រាលើអង្គរក្សទាំង៨ទិសនោះ) ឲស្រែក
ប្រាប់ទៅយមបាលថាធ្វើទារុណកម្មឲលឿនព្រោះនៅមានទាហ៊ានខ្មែរ៣នាក់ទៀត
ដែលត្រូវកាត់ទោសដែរ។អង្គរក្សទិសខាងត្បូង(ជាទិសខ្មោច) បានប្រាប់ទៅយមបាល
ហើយភ្លាមៗនោះយមបាលម្នាក់ក៏ដើរទៅដុតភ្លើងគុបធំៗប៉ុនៗភ្នំឲរមៀលដេញសង្កិន
ពួកខ្មោចទាហ៊ានសៀមទាំងនោះឯយមបាលខ្លះទៀតបានយកលំពែងដេញគប់ខ្មោច
ទាហ៊ានសៀមអស់នោះនៅពេលដែលពួកវាកំពុងតែរត់គេចចេញពីដុំភ្លើង។
បន្ទាប់ពីបានធ្វើទារុណកម្មលើកដំបូងហើយយមបាលក៏បានប្រមូលពួកទាហ៊ានសៀម
ទាំងនោះមកដាក់ផ្តុំគ្នាឲនៅមួយកន្លែង។អង្គរក្សខ្ញុំម្នាក់នៅទិសខាងលិច(ទិសតំណាង
សេចក្តីស្លាប់) ដើរទៅបើកក្រាំងឲទាហ៊ានសៀមទាំងនោះមើលពីសកម្មភាពរបស់
ពួកវាកាលពីនៅរស់ពេលដែលវាចូលមកឈ្លានពានទឹកដីខ្មែរឲពួកវាមើល ទាហ៊ាន
ទាំងនោះមើលហើយឆ្លើយបា្រប់មកខ្ញុំទាំងយំអណ្តឹតអណ្តកដោយក្តីឈឺចាប់ថា ពួក
វាធ្វើតាមបញ្ជាថ្នាក់លើទេ។ យមបាលស្រែកគំហ៊កថា អ៊ើ អញធ្វើទារុណកម្មលើពួក
ឯងក៏តាមបញ្ជាពីថ្នាក់លើដែរ!
ខ្ញុំបានសួរវាថាតើពួកឯងដឹងថាដីនេះជាដីខ្មែរដែរឬទេ? អង្គរក្សមួយរបស់ខ្ញុំបានហុច
សណួរនេះទៅយមបាលឲសួរពួកវា(ធម្មតាខ្ញុំមិននិយាយជាមួយពួកវាទេ បើសិនជា
មានការអីខ្ញុំនិយាយទៅកាន់អង្គរក្សរបស់ខ្ញុំហើយអង្គរក្សនិងបន្តសំណួរនេះទៅកាន់
យមបាលឲសួរទៅខ្មោចផ្ទាល់ ព្រោះឋានះរបស់ខ្ញុំ មិនអាចនិយាយទៅកាន់ខ្មោច
ផ្ទាល់ទេ ដោយសារខ្ញុំនេះជាស្តេចខ្មោចហើយសូម្បីតែយមបាលក៏ខ្ញុំមិននិយាយ
ជាមួយដែរ ហើយនេះជាច្បាប់នៅឋាននរក។ពួកទាហ៊ានសៀមឆ្លើយថាវាដឹងដែរតែ
ពួកវាលោភលន់ចង់បានដីខ្មែរតទៅទៀត។ខ្ញុំបានហុចសៀវភៅកាត់ទោសទៅឲអង្គ
រក្សទិសខាងត្បូងនិងខាងលិចដើម្បីយកទៅឲយមបាលធ្វើទារុណកម្មរបស់ពួកវាត
ទៅទៀត។ខ្មោចទាហ៊ានសៀមម្នាក់សួរទៅយមបាលថាតើពេលណាទើបមានខ្មោច
មេដឹកនាំសៀមមកទទួលទោសដែរ ព្រោះពួកវាទាំងអស់នោះជាមេខ្លោងបញ្ជាពួកវា
ឲចូលឈ្លានពានដីខ្មែរ។យមបាលមួយឆ្លើយបា្រប់វាថាបនិ្តចទៀតនឹងមានអតីតមេ
ដឹកនាំពួកឯងមកនៅជាមួយពួកឯងហើយ គឺអតីតនាយករដ្ធមន្រ្តី សាម៉ាក ស៊ុនដា
រាវេថ។ខ្មោចទាហ៊ានសៀមសួរថាហេតុអី? យមបាលឆ្លើយថាវាឈឺមហារីកក្រិន
ថ្លើម ហើយវានឹងងាប់ឆាប់ក្នុងពេលបន្តិចទៀតនេះ ព្រោះលោកយមរាជថ្មីៗនេះបាន
ឲឈ្មោះវានោះមកកាន់អង្គរក្សទិសខាងលិចដើម្បីយកមកឲយមបាលម្មាក់ដែលជា
អ្នកកាន់បញ្ជីស្បែកឆ្កែហើយ(ធម្មតាមនុស្សដែលនឹងត្រូវស្លាប់ ហើយមានទោសត្រូវ
មានឈ្មោះនៅក្មងបញ្ជីស្បែកឆ្កែ ឯអ្មកដែលធ្វើល្អ គេនឹងដាក់ឈ្មោះអ្នកនោះនៅក្នុង
ក្រាំងសៀវភៅមាស)។ យមបាលម្នាក់បានយកលំពែងដែលកំពុងឆេះដោយភ្លើង
សន្ធោរសន្ធៅយកមកចាក់ទាហ៊ានសៀមទាំងនោះឲដើរឲលឿនទៅកាន់បន្ទប់ទទួល
ទោស។ជាលទ្ធផលទោសដែលទាហ៊ានសៀមត្រូវទទួលគឺស្ថិតនៅក្នុងបន្ទប់បិទជិត
តូចចង្អៀតមួយដោយអង្គុយលើដីដែលមានបន្លាចាក់គូថ ហើយត្រូវទូលដីដែលមាន
កាំបិត និងក្បាលលំពែងចាក់ក្បាល ហើយត្រូវស៊ីដីដែលមានលាយដោយកាំបិត
លំពែង ដែកស្រួចៗរាល់ថ្ងៃ។ទោសនេះពួកទាហ៊ានសៀមទាំងនេះត្រូវទទួលអស់
កាល៥០០០០០០ឆ្នាំនែច្បាប់ឋាននរក ត្រូវជា៥០០ ០០០០០០០ឆ្នាំនៃឋានមនុស្ស។
ក្រៅពីនេះពួកទាហ៊ានទាំងនេះនឹងត្រូវទទួលទារុណកម្មដ៏សែនឈឺចាប់ផ្សេងៗទៀត
ជាច្រើនដែលមិនអាចគណនាបាន។លុះពេលអស់កម្មពារ ពួកនេះមិនទាន់អាចចាប់
ជាតិជាមនុស្សទេ គឺត្រូវទៅចាប់ជាតិជាសត្វជន្លេន៥០០០ឆ្មាំទៀត។
នេះហើយជាលទ្ធផលនែការលោភលន់ចង់បានដីរបស់គេ៕
Tuesday, October 21, 2008
ស្តាប់ខ្មែរម្នាក់និយាយពីវាលអិន្រី្ទនិងភ្នំត្រប់
ទាក់ទងទៅនិងបព្ហាបា្រសាទព្រះវិហារ ខ្ញុំសូមលើកយករឿងរ៉ាវពិតដែលខ្ញុំបានទៅដល់កាលពីថ្ងៃទី២១កក្កដាឆ្នាំ២០០៨(មួយអាទិត្យបន្ទាប់ពីទាហ៑ានសៀមចូលលុកលុយបា្រសាទព្រះវិហារ ក្រោយពីបា្រសាទនេះត្រូវបានដាក់បព្ជាួលទៅក្នុងបេតិកភ៍ណ្ឌពិភពលោកមក)។
ខ្ញុំបានចុះទៅដល់វាលអិន្រី្ទជាមួយនឹងទាហ៑ានខ្មែរខ្លះទៀតដែលនៅទីនោះខ្ញុំបានឃើញច្បាស់ផ្ទាល់និង
បើតាមព៏តមានសី្តពីការប្រយុទ្ធគា្នរវាងទាហ៑ានខ្មែរនិងសៀមថានៅព្រលានអិន្រី្ធនិងភ្នំត្រប់នោះ(មុននឹងទីដល់ព្រលានអិន្រ្ទីគេត្រូវដើរចុះសរសៀរតាមចំរាក់ភ្នំត្រប់) ខ្ញុំនៅតែឆ្ងល់ថាតើហេតុអីក៏សៀម
នេះបានចំជាកំសាកមែនពួកអាអស់នេះ!ចង់បានអត់ខ្មាស!
Saturday, October 11, 2008
ស្តាប់ខ្មោចនិងប្រែតជជែកគ្នាពីស្រុកខ្មែរ
កាលពីពេលបុណ្យភ្ជុំនេះខ្ញុំបានអោយពួកសត្វនរក ប្រេត ខ្មោច ឡើងឋានមនុស្ស(ទៅស្រុកខ្មែរ)
ដើម្បីជួបជុំបងប្អូន កូនចៅនិងសាច់ញាតិរបស់គេ។ដល់ពេលមកវិញ មួយៗរអ៊ូបា្រប់ខ្ញុំថាពិបាក
ណាស់ ស្រុកខ្មែរយើងអីឡូវ ផ្លូវមហាសែនយ៉ាប់ ក្រោយពេល ភ្លៀងលិចផ្លូវ ពួកខ្ញុំស្មានតែទឹក
ជំនន់តើ។ដល់មេឃឈប់ភ្លៀងហុយទ្រលោមរកតែមើល ម្ហូបគេដាក់សែនអោយស៊ីមិនចង់
ឃើញ។លឺតែ អភិវឌ្ឍន៏ៗតែពួកខ្ញុំនេះងាប់៣០០-៤០០ ជាតិហើយនៅតែមិនឃើញអភិវឌ្ឍន៏
ទៀត។ ខ្មោចខ្លះសំណូមពរខ្ញុំកុំអោយបញ្ជូនគេទៅចាប់ជាតិនៅស្រុកខ្មែរអីព្រោះគេមិនចង់
ទៅនៅទីនោះទេ។ ខ្មោចនិយាយទៀតថាហ៊ានតែដើរលេងយប់ៗណឹងត្រូវរត់គេចពីគ្រាប់សំណ
របស់ពួកអ្នក លេងពេល រាត្រីនិងចោរប្លន់អាឡូវណឹង…ខ្មោចថាស្រុកខ្មែររញ៉េរញ៉ៃណាស់មើល
តែស្រុក ម៉ាហ្វីយ៉ា។សំណាង ហើយដែលមនុស្សមើលខ្មោចមិនឃើញកុំអីប៉ូលីសផាកខ្មោចយក
លុយដាក់ ហោប៉ាវខ្លួនឯងទៀតខ្មោចនូវបា្រប់ខ្ញុំទៀតថាលោកម្ចាស់យមរាជអើយសូមបញ្ជូន
យមបាលទៅនាំព្រលឹងពួកអាចេះតែធ្វើ ប៉ាតណាប៉ាតណីមកកាត់ទោសទៅ។ខ្ញុំសួរថាហេតុអី
ខ្មោចឆ្លើយបា្រប់ថាបឆ្ឆាធ្លាប់តែដុតសពពួកគេ អីឡូវនេះត្រូវប្រែក្លាយទៅជាNight Club
កន្លែងលេងល្បែងបនស្រីអស់ហើយ។ខ្ញុំសួរថាអ្នកណាជា អ្នកធ្វើ?ក្រែងគេអភិវឌ្ឍន៏ឋានគេណា?
ខ្មោចថាគ្មានអ្នកណាក្រៅពីពួកអាចិត្តអាក្រក់អស់ទាំងនោះទេ អភិវឌ្ឍន៏របល់កាច់យ៏អីឃើញតែ
ដដែលណឹងតាំងពីពេលដែលពួកគេនៅរស់ដល់អាឡូវងាប់ទៅជាខ្មោចជិត២០០ជាតិហើយ
ឃើញតែដដែល!
មានខ្មោចកូនក្មេងម្នាក់ដែលទៅឋានមនុស្សជាមួយគេដែរនោះ(វាស្លាប់ដោយសារហិតកាវ
និងអត់ចំណីអាហារព្រោះកាលពេលនៅរស់វាជាក្មេងអនាថា)បា្រប់ខ្ញុំថាលោកម្ចាស់អើយ
ស្រុកខ្ញុំគ្អានប្រែប្រូល ទេទទួលស្គាល់ថាមានការអភិវឌ្ឍន៏តែមនុស្សទេព្រោះខ្ញុំបានជួបពួក
ម៉ាក់ចាស់ខ្ញុំកាលពីនៅហិតកាវជាមួយគ្នានោះឥឡូវវាឈប់ហិតកាវហើយវាអភិវឌ្ឍនីទៅ
ជាចោរប្លន់វិញវាថាបើអ្មកសុំទានវិញអាក្រក់ មើលជាងពួកយើងជាខ្មោចទៅទៀត!
ខ្ញុំលាន់មាត់ថាយីអើស្រុកខ្មែរដល់ថ្នាក់នេះផងអី!មកពីមូលហេតុអីទៅស្រាប់តែខ្មោច
ស្រែកឆ្លើយព្រមៗ គ្នាថា ជាស្នាដែរបស់ពួកអាចិត្តអាក្រក់អស់ណឺង!ពួកវានេះគ្មានដឹង
អីទេវាចេះតែធ្វើៗទៅតាមសភាវះ គតិទេដោយមិនដឹងខុសមិនដឹងត្រូវ!
មានខ្មោចអាស្ទាវមួយ(កាលវានៅរស់វាជាក្រុមបងតូចបងធំហើយវាធ្វើចោរប្លន់ ដល់ប៉ូលីស ចាប់
វាបាន វ៉ៃវាសួរចំឡើយសំឡុតយកលុយហើយចៃដន្យជ្រុលដៃងាប់ទៅនៅក្នុងគុកក៏ព្រោះតែគ្មាន
លុយសូកគេ)។វាទៅលេងផ្ទះម៉ែអូវវានៅជិតផ្សារកណា្តល វាបា្រប់ថាលោកម្ចាស់យមរាជ អើយ
ឆ្មារនៅម្តុំផ្ទះម្តាយ ខ្ញុំធំៗណាស់។ខ្ញុំសួរថាវារូបរាងយ៉ាងម៉េច?វាក៏បានរៀបរាប់រូបរាងបា្រប់ ស្រាប់
តែចុមយក្ខខ្មោចទាំងអស់នាំគ្នាស្រែកថា កណ្តុរទេខ្មោចអាស្ទាវ!ផ្សារកណា្តលអ្នកណាមិនល្បីថា
សំបូរកណ្តុរធំៗនោះ?ខ្ញុំក៏ស្រែកគំហ៑កអោយថាពួកឯងជាខ្មោចទេកុំទៅរវីរវល់នឹងឋានមនុស្សអី!
ទៅកាន់កន្លែងរៀងៗ ខ្លួនទៅរង់ចាំទទួលទោស!
ពួកវាក៏ស្ងាត់មាត់ហើយក៏វិលទៅកន្លែងរៀងៗខ្លួនវិញដោយស្ងៀមស្ងាត់.....