Sunday, February 1, 2009

រឿងកាកីស្រីផិតក្បត់សម័យទំនើប

មានរឿងមួយដ៏សែនស្មុគស្មាញធ្វើឲ្យយមរាជខ្ញុំនេះវង្វេងវង្វាន់ចង់
អស់ហើយ។ មានតាស៊ីក្លូម្នាក់បានផ្ញើរឿងនេះមកឲ្យខ្ញុំអានហើយសួរ
ខ្ញុំថាបើសិនជាមនុស្សប្រុសស្រីទាំងពីរនាក់នោះស្លាប់តើខ្ញុំត្រូវកាត់
ទោសរបៀបយ៉ាងម៉េច?

http://mitleap.com/profiles/blogs/2262081:BlogPost:16464

សូម copy link ខាងលើនេះដើម្បីមើលរឿងរ៉ាវរបស់គេ។ យមរាជ
ខ្ញុំពេលអានចប់មិនទាន់ហ៊ានសំរេចចិត្តថាតើត្រូវកាត់ទោសយ៉ាងណា
នោះទេខ្ញុំត្រូវបើកអង្គប្រជុំជាមួយនឹងអង្គរក្សទាំង៩ទិសរបស់ខ្ញុំសិនថា
តើត្រូវកាត់ទោសយ៉ាងណាដែរ?

គិតទៅរឿងរ៉ាវរបស់មនុស្សលោកស្មុគស្មាញមែនណ! សំរាប់អ្នកដែល
រស់នៅឋានមនុស្សលោកបើបានជួបនឹងនាងម្នាក់នោះ សូមធ្វើការពិចារណា
បន្តិចដើម្បីកុំឲ្យខកខ្លួនទាន់ពេលវេលា។ ប្រយ័ត្នយមរាជយើងចាប់ឲ្យ
ឡើងដើមរកាដែកទាំងអស់គ្នាទៅ !

3 comments:

Unknown said...

នេះជាចំលើយតបទៅនិង​comments​របស់លោកនៅប្លុករបស់សុភក្រ្ត័ ចំណងជើង អនិច្ចាកម្ពុជារដ្ឋ។

រួចចុះវាចារលេខ៣២ជាវាចារបស់អ្នកណាចុះ​ បើលោកមិននិយាយសំដៅមករកខ្ញុំ។ ខ្មែរយើងចូលចិត្តប្រាប់ក្មេងៗដែលនៅបៀមដៃថា បើលេងកុំយំ ហើយបើយំកុំលេង។ អញ្ចឹងខ្ញុំសុំប្រាប់លោកដែរចុះថា បើកលោកលេង​​ comments​ ចុះឡើងៗលើប្រព័ន្ធអ៊ីនធឺណិត ជាពិសេសជាមួយ​ wordpress លោកមិនត្រូវប្រើពាក្យអសុរសទេ នៅពេលដែលលោក​ comments ចាញ់គេ។ ហើយលោកត្រូវប្រកាន់ខ្ជាប់នូវចរិកថ្លៃថ្នូរ កុំប្រើពាក្យបាតផ្សារ​ ព្រោះការប្រើពាក្យបាតផ្សាររបស់លោកអាចធ្វើអោយគេច្រឡំថា លោកជាប្រភេទពួកហ្នឹង! ចង់មិនចង់គេដៀលដល់ឪពុកម្តាយលោក​ ថាមិនត្រូវគេដៀលពូជលោកទៀត។

king of the death said...

នេះគឺជាចំលើយរបស់យមរាជយើងទៅកាន់ខេមរះអធិរាជ្យ។ សូមលោកទៅមើលម្តងទៀតថានរណា
តាមរករឿងនរណាមុន? លោកជាអ្នកមកឌឺដង
និយាយផ្លែផ្កាដាក់ខ្ញំមុន ដល់ពេលខ្ញំតបតលោក
តាំងខឹងច្រឡោត។

ពេលនេះលោកតាមមករករឿងយមរាជដល់ផ្ទះ
ទៀត លោកពិតជាផ្តេសផ្តាសពេកហើយ។

Anonymous said...

check me out at http://socheate.blogsome.com/