Tuesday, October 21, 2008

ស្តាប់ខ្មែរម្នាក់និយាយពីវាលអិន្រី្ទនិងភ្នំត្រប់

ទីលានបង្កវិវាទរវាងសាសន៏២ និងសង្គ្រាមទៅថ្ងៃមុខ............

ទាក់ទងទៅនិងបព្ហាបា្រសាទព្រះវិហារ ខ្ញុំសូមលើកយករឿងរ៉ាវពិតដែលខ្ញុំបានទៅដល់កាលពីថ្ងៃទី២១កក្កដាឆ្នាំ២០០៨(មួយអាទិត្យបន្ទាប់ពីទាហ៑ានសៀមចូលលុកលុយបា្រសាទព្រះវិហារ ក្រោយពីបា្រសាទនេះត្រូវបានដាក់បព្ជាួលទៅក្នុងបេតិកភ៍ណ្ឌពិភពលោកមក)។

ចំពោះខ្ញុំដែលជាកូនខ្មែរម្នាក់មានការខឹងសម្បារនឹងពួកទាហ៑ានឈ្លានពានទាំងនោះណាស់ដោយបា្រថ្នា
ក្នុងចិត្តថាពេលទៅដល់បា្រសាទព្រះវិហារប្រសិនបើជាបានជួបនឹងពួកអាទាហ៑ានសៀមឈុតខ្មៅទាំងនោះ
ខ្ញុំនឹងសំលាប់ពួកវាអោយអស់។ ប៉ុន្តែរូបខ្ញុំបែរជាស្រងាកចិត្តស្តូកទៅវិញនៅពេលដែលខ្ញុំទៅដល់ឃើញ
ពួកទាហ៑ានសៀមឈុតខ្មៅទាំងនោះ(ពិសេសចំពោះទាហ៑ានដែលមានអាយុលើសពី៤០ឆ្នាំឡើងទៅ)ភាគច្រើនចេះនិយាយនិងស្តាប់ភាសាខ្មែរដូចជាខ្ញុំដែរ។ខ្ញុំបានសួរទៅពួកគេថាតើពូរស់នៅខេត្តណាក្នុង
ប្រទេសសៀម?ចំឡើយដែលខ្ញុំទទួលបានគឺពួកគេភាគច្រើនមកពីសុរិន្ទ បុរីរម្យ គោកខ៍ណ្ទ និងស្រិសាកេត។
គេបានប្រាប់ខ្ញុំថាពួកគេមិនចង់មកឈ្លានពានដីខ្មែរទេ ប៉ុន្តែធ្វើម៉េចបើបព្ជាពីថ្នាក់លើមកហើយបព្ជូនពួក
គេមកទីនេះ ដូច្នេះគេត្រូវតែមកព្រោះវាជាកាតព្វកិច្ចរបស់គេដែលជាទាហ៑ាននិងក៏ព្រោះតែចង់បាន
លុយរបស់គេដែរ។ ខ្ញុំបានឈរជក់បារីនិងជជែកគ្នាជាមួយពួកគេរួមទាំងនាយទាហ៑ានខ្មែរដ៏ទៃទៀត​។ខ្ញុំបានសួរទៅទាហ៑ានឈុតខ្មៅសៀមទាំងនោះថា "ប្រសិនបើសង្រ្គាមកើតឡើងរវាងខ្មែរនិងសៀមតើ
ពួកពូហ៑ានវ៉ៃជាមួយទ៍ពខ្មែរទេ?"ពួកគេបានឆ្លើយបា្រប់ខ្ញុំថាបើសិនជាមានការបាញ់គ្នាមែន សូមអោយ
ទាហ៑ានខ្មែរបា្រប់គេជាមុនមក ដើម្បីអោយគេទំលាក់អាវុធចុះហើយរត់គេចខ្ញួនឬរត់ត្រឡប់ទៅភូមិឋាន
គេវិញ។ពួកគេមិនវ៉ៃទេជាមួយទាហ៑ានខ្មែរនោះ....
ទាហ៑ានឈុតខ្មៅសៀមទាំងនេះត្រូវបានគេដាក់អោយនៅជួរខាងមុខ ហើយទ៍ពដែលនៅជួរក្រោយភាគ
ច្រើនជាទ៍ពមកពីបាងកក និងតាមខេត្តនានាហើយពួកនោះមិនចេះនិយាយខ្មែរទេសូម្បីតែស្តាប់ក៏ពួកវា
មិនចេះផង។ខ្ញុំគិតក្នុងចិត្តថា អោអនិច្ចាគេប្រើខ្មែរអោយសំឡាប់ខ្មែរ!
តើលោកអ្នកមានដែលគិតទេថាពួកគេទាំងនោះខ្លះមានប្រពន្ធជាខ្មែរ?ខ្លះជាខ្មែរតែមានប្រពន្ធជាអ្នកសុ
រិន្ទ?ឯខ្លះទៀតមានផ្ទះនៅឯស្រុកអន្លង់វែងក្នុងដីខ្មែរតែគេមានប្រពន្ធជាខ្មែរអ្នកសុរិន្ទ?ពួកគេបានចូល
សព្ជាតិសៀមហើយចូលធ្វើទាហ៑ានសៀម(ដើមី្បយកឈ្មោះនិងបា្រក់ខែតែមិនដែលទៅធ្វើការទេ) ហើយបានត្រឡប់មកដីខ្មែរវិញរកសីុកំបិុកកំប៉ុកដូចជា ធ្វើម៉ូតូ លក់គុយទាវជាដើមនៅស្រុកអន្លង់វែង ស្រុកជាំក្សាន្ត និងខ្លះនៅជាំស្រងាំ។កំឡុងពេលដែលសៀមចូលឈ្លានពានខ្មែរ ឈ្មោះរបស់ពួកគេត្រូវ
បានប្រកូកប្រកាសហៅនៅស្រុកសៀមដើមី្បមកលុកលុយដីខ្មែរ។
រឿងដែលខ្ញុំខ្លោចចិត្តនោះគឺថាពួកគេអ្នកខ្លះបានសំុបារីខ្ញុំជក់(ខ្ញុំបានទិញបារីជាច្រើនដើម្បីចែកដល់ទា
ហ៑ានខ្មែរព្រោះខ្ញុំដឹងថាទាហ៑ានអាចអត់បាយបានតែមិនអាចអត់បារីបានទេ ហើយខ្ញុំដឺងដូច្នេះក៏ដោយ
សារតែខ្ញុំធ្លាប់បានហាត់ទាហ៑ានមួយរយះដែរ)។ពួកគេបានប្រាប់ខ្ញុំថាគេមិនទាន់បានទទួលបា្រក់ខែពី
រាជការសៀមទេហើយពួកគេគ្មានលុយទិញបារីជក់និងទឺកផឺកផង.....ពួកគេខ្លះត្រូវសុំបារីពីទាហ៑ានខ្មែរ
វិញដើមី្បជក់ ហើយអ្នកខ្លះបានសុំពីអ្នកទេសចរណ៏ទៅពីខ្មែរទៅលេងនៅបា្រសាទនោះដោយនិយាយ
ទៅកាន់គេជាខ្មែរទើបបានបានបារីជក់(ប្រសិនបើនិយាយជាភាសាសៀមវិញ ខ្ញុំបា្រកដថាពួកគេច្បាស់
ជាត្រូវ......... ពីសំណាក់ជនជាតិខ្មែរហើយដែលមានដូចជារូបខ្ញុំស្រាប់)​។

ខ្ញុំបានចុះទៅដល់វាលអិន្រី្ទជាមួយនឹងទាហ៑ានខ្មែរខ្លះទៀតដែលនៅទីនោះខ្ញុំបានឃើញច្បាស់ផ្ទាល់និង
ភ្នែកនូវបន្ទាយទាហ៑ានសៀមចំងាយយ៉ាងតិចបំផុត៧០០ម៉ែត្រចូលជ្រៅទៅក្នុងដីសៀម។ទាហ៑ានខ្មែរ
ទាំងនោះបានបា្រប់ខ្ញុំថាកាលពីសម៍យខ្មែរក្រហមកាន់កាប់ តំបន់នេះកំរមានទាហ៑ានសៀមណាស់ ហើយពួកគេក៏កំរនឹងជួបទាហ៑ានសៀមដែរ។ខ្ញុំបានដើរទៅកាន់ទីនោះជាមួយនាយទាហ៑ានខ្មែរដោយប្រុង
ប្រយ៍ត្នជាទីបំផុត ព្រោះតំបន់នោះពោរពេញទីដោយគ្រាប់មីន។ប្រសិនជាខ្ញុំដើរខុសគន្លងផ្លូវតែមួយចំ
អាមនោះ ខ្ញុំរឹតតែបា្រកដនិងច្បាស់ក្នុងចិត្តថាជើងរបស់ខ្ញុំត្រូវបានរកឃើញមានដាក់ដេញថ្លៃលក់នៅក្នុង E-Bay ជាមិនខានដូចដែលទាហ៑ានសៀមបានជាន់ថ្មីៗនេះ។

បើតាមព៏តមានសី្តពីការប្រយុទ្ធគា្នរវាងទាហ៑ានខ្មែរនិងសៀមថានៅព្រលានអិន្រី្ធនិងភ្នំត្រប់នោះ(មុននឹងទីដល់ព្រលានអិន្រ្ទីគេត្រូវដើរចុះសរសៀរតាមចំរាក់ភ្នំត្រប់) ខ្ញុំនៅតែឆ្ងល់ថាតើហេតុអីក៏សៀម
ហ៑ានអះអាងច្បាស់ម្ល៉េះថាតំបន់ទាំងនោះជាដីរបស់ពួកវា?ចុះហេតុអីក៍ក្នុងអំឡុងពេលដែលខ្មែរក្រហម
កាន់កាប់ តើពួកទាហ៑ានសៀមអស់នោះនៅឯណា?ហេតុអីក៏ពួកទាហ៑ានសៀមទាំងនោះមិនហ៑ានអើត
ក្បាលទៅកាន់តំបន់នោះ? ឫមួយខ្លាចពួកខ្មែរក្រហមចាប់អារក? បើថាដីនោះជាដីរបស់ខ្លួនហេតុអីក៏មិន
វ៉ៃពួកខ្មែរក្រហមទៅ ព្រោះពួកនេះឈ្លានពានដីរបស់ខ្លួនដោយខុសច្បាប់ ហើយពួកនេះក៏ជាទ៍ពចោរ
ព្រៃទៀតផងដែលរដ្ដាភិបាលខ្មែរនៅពេលនោះនិងពិភពលោកមិនទទួលស្គាល់ផង។បើសៀមវ៉ៃខ្មែរក្រ
ហមពេលនោះក៏សៀមមិនខុសដែរព្រោះថាសៀមគ្រាន់តែការពារបុរណភាពដែនដីរបស់ខ្លួនតែប៉ុណ្ណោះ។

នេះបានចំជាកំសាកមែនពួកអាអស់នេះ!ចង់បានអត់ខ្មាស!
បព្ជាក់៖ អត្ថបទខាងលើនេះខ្ញុំបានទទួលពីមិត្តភ៍ក្រ្តរបស់ខ្ញុំម្នាក់់ ដែលជានិស្សិតថ្នាក់បណ្ឌិតនៅប្រទេស
មួយក្នុងតំបន់អឺរ៉ុប។គេបានទៅលេងនៅឯបា្រសាទព្រះវិហារកាលពីពេលកន្លងមកថ្មីៗនេះ។៚

4 comments:

Anonymous said...

ខ្ញុំគិតគិតថា
ការសរសេររបស់បង​មិនមែនខុស​ដោយអចេតនា​នោះ ទេ គឺមានចេតនា​សរសេរឲ្យ​ខុស​តែម្ដង "វាលអិន្ទ្រី" ហេតុម្ដេច​ក៏បងសរសេរដូច្នេះទៅវិញ តាមពិតពាក្យនេះគេសរសេរ "វាលឥ​ន្ទ្រី" មិនមែនដូចបង​សររសេរអញ្ចឹងទេ។ ឬមួយបងចង់កូនខ្មែរ ឬអក្សរខ្មែរ ជាអក្សរអនាធិបតេយ្យ សរសេរស្តាប់តែនឹកឃើញ​របស់យើង។ ហើយខ្ញុំគិតថា ការសរសេរស្រះពេញតួរ វាមានទៅខុសអី ឬបងថា ស្រះពេញតួរ មិនមែនជាអក្សរខ្មែរ? ខ្ញុំបានឃើញអ្នកខ្លះ គេសរសេរដូចបងអញ្ចឹងដែរ ហើយគេនិយាយថា​អក្សរបាលី ខ្ញុំគិតថាអ្នកហ្នឹង មិនបានរៀនទេដឹង បានគិតដូច្នេះ ដូនតាយើង​បង្កើត​ឲ្យច្បាស់ចែស បែរទៅថា ជាអក្សរបាលីទៅ​វិញ។ ចូលចិត្តតែធ្វើអ្វី​ឲ្យ គ្នាដែលនៅក្រោយយើង (អ្នកជំនាន់ក្រោយ) គ្នាមានការពិបាក​ ក្នុងការ​រៀនសូត្រតាមយើង ដោយសារយើង​ជាមនុស្សធំ នាំក្មេងឆ្កួតអស់។ ហើយសូមរំឮកឡើងវិញថា បុព្វបុរសយើង លោកខំបង្កើតឡើងមក សំរាប់យើង​បានសិក្សា មានការងាយស្រួល សួរថា លោកបង្កើតមក ដោយគ្មានការគិតពិចារណាឬយ៉ាងណា បានជាគិតនាំគ្នាបំបាត់ទៅវិញ?
ខ្ញុំសូមអភ័យទោសផងទៅចុះ
ក្រែងមានខុសទាស់ ពាក្យសំដី និយាយទៅហើយមិនគាប់បី
ខ្ញុំបាទសូមអភ័យ ផងទៅចុះ
ដោយសារឃើញហើយ វាទាស់ភ្នែក
ខ្ញុំបាទទើបស្រែក ប្រាប់បងប្រុស
ការធ្វើបែបនេះ មិនត្រូវសោះ
ខ្ញុំបាទស្រណោះ អក្សរខ្មែរ។

សូមអភ័យទោស
ដោយក្ដីរាប់អានពី​
កូនខ្មែរ

Anonymous said...

Great blog! Keep on working

king of the death said...

កូនខ្មែរ,

សូមអរគុណច្រើនដែលបានជួយកែលំអបងពីរឿង
បព្ហាអក្ខរាវិរុទ្ធខ្មែរយើង។បងសប្បាយចិត្តពីរឿងដែលប្អូនបានមើលឃើញពីបព្ហានេះ។

តាមពិតទៅបងក៏មិនមានចេតនាសរសេរអោយ
ខុសដែរហើយបងបានដឹងច្បាស់ថាបា្រកដជាមានអ្នកអានយើងរិះគន់លើរឿងនេះ។បញ្ហាគឺមកពី
កំហុសឆ្គងផ្នែក computerរបស់បង។បងមាន
បញ្ហាជាមួយពុម្ភអក្សរខ្មែរយូនីកូដព្រោះនៅពេល
ដែលបង installវាកាលពីដំបូងគឺអ្វីៗល្អ
ទាំងអស់តែទាស់តែពេលបងវាយអត្ថបទជាភាសា
ខ្មែរដោយប្រើពុម្ភយូនីកូដនេះ គឹបានតែប៉ុន្មាន
នាទីវាចាប់ផ្តើម error និងរលត់តែម្តង។ បងមិន
ដឹងថាតើត្រូវធ្វើដូចម្តេចទេ ហើយពេលបងសួរមិត្ត
ភ័ក្ត្ររបស់បងគេថាបងមាន virus ឬ បញ្ហាផ្សេង
ទៀត (បើប្អូនដឹងសូមជួយបា្រប់បងផងថាតើត្រូវ
ធ្វើយ៉ាងម៉េច? បងសូមអរគុណទុកជាមុន)

លើកក្រោយបងក៏ uninstall វាចេញរួចក៏សាក
ល្បង install ជាថ្មីម្តងទៀតនូវពុម្ពអក្សរដដែល
នេះ ប៉ុន្តែលើកនេះវាបានបាត់ដៃបាត់ជើង​ហើយ
និងស្រះពេញតួអស់រលីង សូម្បីតែសញ្ញាដាក់ជើង
ក៏វាប្តូរដែរ ដោយវារត់មកនៅត្រង់ key space ទៅវិញ។ បងព្យាយាម uninstall និងinstall​ជាថ្មីទៀតម្តងហើយម្តងទៀត ប៉ុនែ្តវានៅ
តែដដែល។ បងទាល់តំរេះក៏ទ្រាំប្រើទៅ ទាំងទើស
ចិត្តនិងមិនសប្បាយចិត្ត ដោយដឹងថាវាខុសផ្នែក
អក្ខរាវិរុទ្ធក៏ដោយ (បើប្អូនដឺងថាតើត្រូវធ្វើវាយ៉ាង
ម៉េចនោះសូមប្អូនជួយប្រាប់មកបងផង ហើយបង
ក៏សូមអរគុណទុកជាមុនដែរ)។

សូមប្អូនទទួលការរាប់អានដ៏ខ្ពង់ខ្ពស់ពីបង

យមរាជ

king of the death said...

To sokhoeurnpang:

Thanks and i have read your blog too, it is very nice and fantastic to what you have posted.

Keep on moving