Saturday, October 11, 2008

ស្តាប់ខ្មោចនិងប្រែតជជែកគ្នាពីស្រុកខ្មែរ

កាលពីពេលបុណ្យភ្ជុំនេះខ្ញុំបានអោយពួកសត្វនរក ប្រេត ខ្មោច ឡើងឋានមនុស្ស(ទៅស្រុកខ្មែរ)

ដើម្បីជួបជុំបងប្អូន កូនចៅនិងសាច់ញាតិរបស់គេ។ដល់ពេលមកវិញ មួយៗរអ៊ូបា្រប់ខ្ញុំថាពិបាក

ណាស់ ស្រុកខ្មែរយើងអីឡូវ ផ្លូវមហាសែនយ៉ាប់ ក្រោយពេល ភ្លៀងលិចផ្លូវ ពួកខ្ញុំស្មានតែទឹក

ជំនន់តើ។ដល់មេឃឈប់ភ្លៀងហុយទ្រលោមរកតែមើល ម្ហូបគេដាក់សែនអោយស៊ីមិនចង់

ឃើញ។លឺតែ អភិវឌ្ឍន៏ៗតែពួកខ្ញុំនេះងាប់៣០០-៤០០ ជាតិហើយនៅតែមិនឃើញអភិវឌ្ឍន៏

ទៀត។ ខ្មោចខ្លះសំណូមពរខ្ញុំកុំអោយបញ្ជូនគេទៅចាប់ជាតិនៅស្រុកខ្មែរអីព្រោះគេមិនចង់

ទៅនៅទីនោះទេ។ ខ្មោចនិយាយទៀតថាហ៊ានតែដើរលេងយប់ៗណឹងត្រូវរត់គេចពីគ្រាប់សំណ

របស់ពួកអ្នក លេងពេល រាត្រីនិងចោរប្លន់អាឡូវណឹង…ខ្មោចថាស្រុកខ្មែររញ៉េរញ៉ៃណាស់មើល

តែស្រុក ម៉ាហ្វីយ៉ា។សំណាង ហើយដែលមនុស្សមើលខ្មោចមិនឃើញកុំអីប៉ូលីសផាកខ្មោចយក

លុយដាក់ ហោប៉ាវខ្លួនឯងទៀតខ្មោចនូវបា្រប់ខ្ញុំទៀតថាលោកម្ចាស់យមរាជអើយសូមបញ្ជូន

យមបាលទៅនាំព្រលឹងពួកអាចេះតែធ្វើ ប៉ាតណាប៉ាតណីមកកាត់ទោសទៅ។ខ្ញុំសួរថាហេតុអី

ខ្មោចឆ្លើយបា្រប់ថាបឆ្ឆាធ្លាប់តែដុតសពពួកគេ អីឡូវនេះត្រូវប្រែក្លាយទៅជាNight Club

កន្លែងលេងល្បែងបនស្រីអស់ហើយ។ខ្ញុំសួរថាអ្នកណាជា អ្នកធ្វើ?ក្រែងគេអភិវឌ្ឍន៏ឋានគេណា​?

ខ្មោចថាគ្មានអ្នកណាក្រៅពីពួកអាចិត្តអាក្រក់អស់ទាំងនោះទេ អភិវឌ្ឍន៏របល់កាច់យ៏អីឃើញតែ

ដដែលណឹងតាំងពីពេលដែលពួកគេនៅរស់ដល់អាឡូវងាប់ទៅជាខ្មោចជិត២០០ជាតិហើយ

ឃើញតែដដែល!

មានខ្មោចកូនក្មេងម្នាក់ដែលទៅឋានមនុស្សជាមួយគេដែរនោះ(វាស្លាប់ដោយសារហិតកាវ

និងអត់ចំណីអាហារព្រោះកាលពេលនៅរស់វាជាក្មេងអនាថា)បា្រប់ខ្ញុំថាលោកម្ចាស់អើយ

ស្រុកខ្ញុំគ្អានប្រែប្រូល ទេទទួលស្គាល់ថាមានការអភិវឌ្ឍន៏តែមនុស្សទេព្រោះខ្ញុំបានជួបពួក

ម៉ាក់ចាស់ខ្ញុំកាលពីនៅហិតកាវជាមួយគ្នានោះឥឡូវវាឈប់ហិតកាវហើយវាអភិវឌ្ឍនីទៅ

ជាចោរប្លន់វិញវាថាបើអ្មកសុំទានវិញអាក្រក់ មើលជាងពួកយើងជាខ្មោចទៅទៀត!

ខ្ញុំលាន់មាត់ថាយីអើស្រុកខ្មែរដល់ថ្នាក់នេះផងអី!មកពីមូលហេតុអីទៅស្រាប់តែខ្មោច

ស្រែកឆ្លើយព្រមៗ គ្នាថា ជាស្នាដែរបស់ពួកអាចិត្តអាក្រក់អស់ណឺង!ពួកវានេះគ្មានដឹង

អីទេវាចេះតែធ្វើៗទៅតាមសភាវះ គតិទេដោយមិនដឹងខុសមិនដឹងត្រូវ!

មានខ្មោចអាស្ទាវមួយ(កាលវានៅរស់វាជាក្រុមបងតូចបងធំហើយវាធ្វើចោរប្លន់ ដល់ប៉ូលីស ចាប់

វាបាន វ៉ៃវាសួរចំឡើយសំឡុតយកលុយហើយចៃដន្យជ្រុលដៃងាប់ទៅនៅក្នុងគុកក៏ព្រោះតែគ្មាន

លុយសូកគេ)។វាទៅលេងផ្ទះម៉ែអូវវានៅជិតផ្សារកណា្តល វាបា្រប់ថាលោកម្ចាស់យមរាជ អើយ

ឆ្មារនៅម្តុំផ្ទះម្តាយ ខ្ញុំធំៗណាស់។ខ្ញុំសួរថាវារូបរាងយ៉ាងម៉េច?វាក៏បានរៀបរាប់រូបរាងបា្រប់ ស្រាប់

តែចុមយក្ខខ្មោចទាំងអស់នាំគ្នាស្រែកថា កណ្តុរទេខ្មោចអាស្ទាវ!ផ្សារកណា្តលអ្នកណាមិនល្បីថា

សំបូរកណ្តុរធំៗនោះ?ខ្ញុំក៏ស្រែកគំហ៑កអោយថាពួកឯងជាខ្មោចទេកុំទៅរវីរវល់នឹងឋានមនុស្សអី!

ទៅកាន់កន្លែងរៀងៗ ខ្លួនទៅរង់ចាំទទួលទោស!

ពួកវាក៏ស្ងាត់មាត់ហើយក៏វិលទៅកន្លែងរៀងៗខ្លួនវិញដោយស្ងៀមស្ងាត់.....

No comments: