Sunday, February 1, 2009

រឿងកាកីស្រីផិតក្បត់សម័យទំនើប

មានរឿងមួយដ៏សែនស្មុគស្មាញធ្វើឲ្យយមរាជខ្ញុំនេះវង្វេងវង្វាន់ចង់
អស់ហើយ។ មានតាស៊ីក្លូម្នាក់បានផ្ញើរឿងនេះមកឲ្យខ្ញុំអានហើយសួរ
ខ្ញុំថាបើសិនជាមនុស្សប្រុសស្រីទាំងពីរនាក់នោះស្លាប់តើខ្ញុំត្រូវកាត់
ទោសរបៀបយ៉ាងម៉េច?

http://mitleap.com/profiles/blogs/2262081:BlogPost:16464

សូម copy link ខាងលើនេះដើម្បីមើលរឿងរ៉ាវរបស់គេ។ យមរាជ
ខ្ញុំពេលអានចប់មិនទាន់ហ៊ានសំរេចចិត្តថាតើត្រូវកាត់ទោសយ៉ាងណា
នោះទេខ្ញុំត្រូវបើកអង្គប្រជុំជាមួយនឹងអង្គរក្សទាំង៩ទិសរបស់ខ្ញុំសិនថា
តើត្រូវកាត់ទោសយ៉ាងណាដែរ?

គិតទៅរឿងរ៉ាវរបស់មនុស្សលោកស្មុគស្មាញមែនណ! សំរាប់អ្នកដែល
រស់នៅឋានមនុស្សលោកបើបានជួបនឹងនាងម្នាក់នោះ សូមធ្វើការពិចារណា
បន្តិចដើម្បីកុំឲ្យខកខ្លួនទាន់ពេលវេលា។ ប្រយ័ត្នយមរាជយើងចាប់ឲ្យ
ឡើងដើមរកាដែកទាំងអស់គ្នាទៅ !

Sunday, November 9, 2008

កាត់ទោសខ្មោចទាហ៊ានសៀមឈ្លានពានដីខ្មែរ

ខ្មោចទាហ៊ានសៀមដែលយមបាលកូនចៅរបស់ខ្ញុំអូសកមកមានចំនួន១៣នាក់

ហើយថ្មីៗនេះមានម្នាក់ទៀតទើបត្រូវបានអូសក្បាលមក។ចំណែកឯខាងទាហ៊ាន

ខ្មែរវិញឃើញមាន៣នាក់(២នាក់មកមុន និងម្នាក់មកតាមក្រោយ)។

ខ្ញុំបានអោយគេសារភាពថាតើអ្នកណាជាអ្នកបង្កអោយមានការផ្ទុះអាវុធមុនគេ?

ខ្មោចទាហ៊ានសៀមស្រែកឡើងវ៉ែដោយគ្មានសណ្តាប់ធ្នាប់ថាខាងខ្មែរជាអ្នកបាញ់

មុន។បែរទៅមើលខ្មោចទាហ៊ានខ្មែរវិញអង្គុយយ៉ាងស្ងៀមស្ងាត់មិនហ៊ាននិយាយ

ស្តីទេ ព្រោះតែខ្លាចអំណាចយមបាលនិងយមរាជខ្ញុំនេះ។ ខ្ញំស្រែកគំហ៊កទៅខ្មោច

ទាហ៊ានសៀម ពួកអាខ្មោចចង្រៃនៅឲស្ងៀម ទីនេះជាឋាននរក មិនមែនជាទីកន្លែង

ពួកឯងស្រែកមាត់ឡូឡាតាមតែអំពើចិត្តនោះទេ!

ខ្ញុំបានបញ្ជាទៅយមបាលឲចាប់កាត់អណ្តាតរបស់ពួកទាហ៊ានសៀមចោល ពួកវាក៏

ស្រែកសួរថាហេតុអី? យមបាលស្រែកគំហ៊កឲថាពីបទពួកឯងហ៊ាននិយាយកុហក

លោកយមរាជ!ពួកទាហ៊ានសៀមស្រែកសួរថាកុហកត្រង់ណា?យមបាលក៏គំហ៊ក

ឲថាដង្កាប់ដែកយើងនិងបា្រប់ពួកឯងពីរឿងនេះ...

តាមពិតទៅអ្វីដែលកើតមាននៅឋានមនុស្សលោក ខ្ញុំបានដឹងទាំងអស់តាមរយះក្រាំង

មួយដែលយមបាលសរសេរទុក។អ្វីដែលខ្ញំបានសួរទៅពួកទាហ៊ានសៀមទាំងនោះ

ក៏ព្រោះតែចង់ដឹងថាតើពួកវាមានចិត្តស្មោះត្រង់ឬអត់? មនុស្សគ្រប់គ្នាដែលស្លាប់ទៅ

ហើយត្រូវចុះនរកនេះ សំណួរដំបូងដែលខ្ញំត្រូវសួរគឺ ស្លាប់ដោយសារអ្វី?

ខ្មោចទាហ៊ានសៀមស្រែកទាំងក្តីឈឹចាប់ពេលដែលយមបាលកំពុងកាត់អណ្តាតថា

អយុតិ្តធម៍ណាស់! គ្រាន់តែនិយាយកុហកត្រូវទទួលទោសបែបនេះ អ្នកណាក៏បាន

ដែរសូមជួយពួកខ្ញុំផង... យមបាលសួរថាពួកឯងចង់ឲគេជួយឬ? កាត់អណ្តាតពួកវា

ហើយ យមបាលក៏លែងពួកវា ហើយក៏ដើរទៅបើកទ្រុងឆ្កែនរកដែលមានទំហ៊ំប៉ុនៗ

នឹងសត្វដំរីនៅឋានមនុស្សលោកអោយដេញខាំ និងជាន់ពួកខ្មោចទាហ៊ានសៀមទាំង

នោះ។

ខ្ញុំអង្គុយមើលដោយស្ងៀមស្ងាត់ មិនមាត់មិនក ព្រោះវាជាការងាររបស់យមបាល

ខ្ញុំមិនហ៊ានលូកដៃចូលក្មងកិច្ជការរបស់គេទេ បើទោះជាខ្ញុំនេះជាចៅហ្វាយរបស់

ពួកនេះក៏ដោយ។ឆ្កែនរកដេញខាំពួកទាហ៊ានសៀមទាំងនោះវក់វី​ ខ្លះដាច់សាច់ទាំង

ដុំៗខ្លះហុរឈាមរហាម ប្រឹងរត់គេចពីឆែ្កនរកទាំងនោះដោយក្តីវេទនាជាទីបំផុត។

យមបាលបានស្រែកប្រាប់ពួកវាថានេះជាទារុណកម្មដំបូងសំរាប់ពួកឯងពីបទហ៊ាន

និយាយកុហកលោកយមរាជនិងហ៊ានស្រែកចោទថាឋាននរកយើងគ្មានយុតិ្តធម៍!

នៅទីនេះគ្មានទេយុតិ្តធម៍សំរាប់ពួកខ្មោចនរកដូចពួកឯង!

មើលទៅគួរឲអណោចអធម៏ណាស់! ខ្មោចទាហ៊ានខ្មែរអង្គុយមើលដោយស្ងៀមស្ងាត់

ហើយខ្លះបែរមុខចេញមិនហ៊ានមើល។ ខ្ញុំបានប្រាប់ទៅអង្គរក្សទិសខាងត្បូង (ខ្ញុំនេះ

មានអង្គរក្សប្រចាំខ្លួន៨នាក់ប្រចាំឲទិសទាំង៨និងមេអង្គរក្សធំមួយប្រចាំនៅទិស

កណ្តាលដែលជាអង្គរក្សធំជាងគេ និងត្រួតត្រាលើអង្គរក្សទាំង៨ទិសនោះ) ឲស្រែក

ប្រាប់ទៅយមបាលថាធ្វើទារុណកម្មឲលឿនព្រោះនៅមានទាហ៊ានខ្មែរ៣នាក់ទៀត

ដែលត្រូវកាត់ទោសដែរ។អង្គរក្សទិសខាងត្បូង(ជាទិសខ្មោច) បានប្រាប់ទៅយមបាល

ហើយភ្លាមៗនោះយមបាលម្នាក់ក៏ដើរទៅដុតភ្លើងគុបធំៗប៉ុនៗភ្នំឲរមៀលដេញសង្កិន

ពួកខ្មោចទាហ៊ានសៀមទាំងនោះឯយមបាលខ្លះទៀតបានយកលំពែងដេញគប់ខ្មោច

ទាហ៊ានសៀមអស់នោះនៅពេលដែលពួកវាកំពុងតែរត់គេចចេញពីដុំភ្លើង។

បន្ទាប់ពីបានធ្វើទារុណកម្មលើកដំបូងហើយយមបាលក៏បានប្រមូលពួកទាហ៊ានសៀម

ទាំងនោះមកដាក់ផ្តុំគ្នាឲនៅមួយកន្លែង។អង្គរក្សខ្ញុំម្នាក់នៅទិសខាងលិច(ទិសតំណាង

សេចក្តីស្លាប់)​​ ដើរទៅបើកក្រាំងឲទាហ៊ានសៀមទាំងនោះមើលពីសកម្មភាពរបស់

ពួកវាកាលពីនៅរស់ពេលដែលវាចូលមកឈ្លានពានទឹកដីខ្មែរឲពួកវាមើល ទាហ៊ាន

ទាំងនោះមើលហើយឆ្លើយបា្រប់មកខ្ញុំទាំងយំអណ្តឹតអណ្តកដោយក្តីឈឺចាប់ថា ពួក

វាធ្វើតាមបញ្ជាថ្នាក់លើទេ។ យមបាលស្រែកគំហ៊កថា អ៊ើ អញធ្វើទារុណកម្មលើពួក

ឯងក៏តាមបញ្ជាពីថ្នាក់លើដែរ!

ខ្ញុំបានសួរវាថាតើពួកឯងដឹងថាដីនេះជាដីខ្មែរដែរឬទេ?​ អង្គរក្សមួយរបស់ខ្ញុំបានហុច

សណួរនេះទៅយមបាលឲសួរពួកវា(ធម្មតាខ្ញុំមិននិយាយជាមួយពួកវាទេ បើសិនជា

មានការអីខ្ញុំនិយាយទៅកាន់អង្គរក្សរបស់ខ្ញុំហើយអង្គរក្សនិងបន្តសំណួរនេះទៅកាន់

យមបាលឲសួរទៅខ្មោចផ្ទាល់ ព្រោះឋានះរបស់ខ្ញុំ មិនអាចនិយាយទៅកាន់ខ្មោច

ផ្ទាល់ទេ ដោយសារខ្ញុំនេះជាស្តេចខ្មោចហើយសូម្បីតែយមបាលក៏ខ្ញុំមិននិយាយ

ជាមួយដែរ ហើយនេះជាច្បាប់នៅឋាននរក។ពួកទាហ៊ានសៀមឆ្លើយថាវាដឹងដែរតែ

ពួកវាលោភលន់ចង់បានដីខ្មែរតទៅទៀត។ខ្ញុំបានហុចសៀវភៅកាត់ទោសទៅឲអង្គ

រក្សទិសខាងត្បូងនិងខាងលិចដើម្បីយកទៅឲយមបាលធ្វើទារុណកម្មរបស់ពួកវាត

ទៅទៀត។ខ្មោចទាហ៊ានសៀមម្នាក់សួរទៅយមបាលថាតើពេលណាទើបមានខ្មោច

មេដឹកនាំសៀមមកទទួលទោសដែរ ព្រោះពួកវាទាំងអស់នោះជាមេខ្លោងបញ្ជាពួកវា

ឲចូលឈ្លានពានដីខ្មែរ។យមបាលមួយឆ្លើយបា្រប់វាថាបនិ្តចទៀតនឹងមានអតីតមេ

ដឹកនាំពួកឯងមកនៅជាមួយពួកឯងហើយ គឺអតីតនាយករដ្ធមន្រ្តី សាម៉ាក ស៊ុនដា

រាវេថ។ខ្មោចទាហ៊ានសៀមសួរថាហេតុអី? យមបាលឆ្លើយថាវាឈឺមហារីកក្រិន

ថ្លើម​ ហើយវានឹងងាប់ឆាប់ក្នុងពេលបន្តិចទៀតនេះ ព្រោះលោកយមរាជថ្មីៗនេះបាន

ឲឈ្មោះវានោះមកកាន់អង្គរក្សទិសខាងលិចដើម្បីយកមកឲយមបាលម្មាក់ដែលជា

អ្នកកាន់បញ្ជីស្បែកឆ្កែហើយ(ធម្មតាមនុស្សដែលនឹងត្រូវស្លាប់ ហើយមានទោសត្រូវ

មានឈ្មោះនៅក្មងបញ្ជីស្បែកឆ្កែ ឯអ្មកដែលធ្វើល្អ គេនឹងដាក់ឈ្មោះអ្នកនោះនៅក្នុង

ក្រាំងសៀវភៅមាស)។ យមបាលម្នាក់បានយកលំពែងដែលកំពុងឆេះដោយភ្លើង

សន្ធោរសន្ធៅយកមកចាក់ទាហ៊ានសៀមទាំងនោះឲដើរឲលឿនទៅកាន់បន្ទប់ទទួល

ទោស។​ជាលទ្ធផលទោសដែលទាហ៊ានសៀមត្រូវទទួលគឺស្ថិតនៅក្នុងបន្ទប់បិទជិត

តូចចង្អៀតមួយដោយអង្គុយលើដីដែលមានបន្លាចាក់គូថ ហើយត្រូវទូលដីដែលមាន

កាំបិត និងក្បាលលំពែងចាក់ក្បាល ហើយត្រូវស៊ីដីដែលមានលាយដោយកាំបិត

លំពែង ដែកស្រួចៗរាល់ថ្ងៃ។ទោសនេះពួកទាហ៊ានសៀមទាំងនេះត្រូវទទួលអស់

កាល៥០០០០០០ឆ្នាំនែច្បាប់ឋាននរក ត្រូវជា៥០០​ ០០០០០០០ឆ្នាំនៃឋានមនុស្ស។

ក្រៅពីនេះពួកទាហ៊ានទាំងនេះនឹងត្រូវទទួលទារុណកម្មដ៏សែនឈឺចាប់ផ្សេងៗទៀត

ជាច្រើនដែលមិនអាចគណនាបាន។លុះពេលអស់កម្មពារ ពួកនេះមិនទាន់អាចចាប់

ជាតិជាមនុស្សទេ គឺត្រូវទៅចាប់ជាតិជាសត្វជន្លេន៥០០០ឆ្មាំទៀត។

នេះហើយជាលទ្ធផលនែការលោភលន់ចង់បានដីរបស់គេ៕

Tuesday, October 21, 2008

ស្តាប់ខ្មែរម្នាក់និយាយពីវាលអិន្រី្ទនិងភ្នំត្រប់

ទីលានបង្កវិវាទរវាងសាសន៏២ និងសង្គ្រាមទៅថ្ងៃមុខ............

ទាក់ទងទៅនិងបព្ហាបា្រសាទព្រះវិហារ ខ្ញុំសូមលើកយករឿងរ៉ាវពិតដែលខ្ញុំបានទៅដល់កាលពីថ្ងៃទី២១កក្កដាឆ្នាំ២០០៨(មួយអាទិត្យបន្ទាប់ពីទាហ៑ានសៀមចូលលុកលុយបា្រសាទព្រះវិហារ ក្រោយពីបា្រសាទនេះត្រូវបានដាក់បព្ជាួលទៅក្នុងបេតិកភ៍ណ្ឌពិភពលោកមក)។

ចំពោះខ្ញុំដែលជាកូនខ្មែរម្នាក់មានការខឹងសម្បារនឹងពួកទាហ៑ានឈ្លានពានទាំងនោះណាស់ដោយបា្រថ្នា
ក្នុងចិត្តថាពេលទៅដល់បា្រសាទព្រះវិហារប្រសិនបើជាបានជួបនឹងពួកអាទាហ៑ានសៀមឈុតខ្មៅទាំងនោះ
ខ្ញុំនឹងសំលាប់ពួកវាអោយអស់។ ប៉ុន្តែរូបខ្ញុំបែរជាស្រងាកចិត្តស្តូកទៅវិញនៅពេលដែលខ្ញុំទៅដល់ឃើញ
ពួកទាហ៑ានសៀមឈុតខ្មៅទាំងនោះ(ពិសេសចំពោះទាហ៑ានដែលមានអាយុលើសពី៤០ឆ្នាំឡើងទៅ)ភាគច្រើនចេះនិយាយនិងស្តាប់ភាសាខ្មែរដូចជាខ្ញុំដែរ។ខ្ញុំបានសួរទៅពួកគេថាតើពូរស់នៅខេត្តណាក្នុង
ប្រទេសសៀម?ចំឡើយដែលខ្ញុំទទួលបានគឺពួកគេភាគច្រើនមកពីសុរិន្ទ បុរីរម្យ គោកខ៍ណ្ទ និងស្រិសាកេត។
គេបានប្រាប់ខ្ញុំថាពួកគេមិនចង់មកឈ្លានពានដីខ្មែរទេ ប៉ុន្តែធ្វើម៉េចបើបព្ជាពីថ្នាក់លើមកហើយបព្ជូនពួក
គេមកទីនេះ ដូច្នេះគេត្រូវតែមកព្រោះវាជាកាតព្វកិច្ចរបស់គេដែលជាទាហ៑ាននិងក៏ព្រោះតែចង់បាន
លុយរបស់គេដែរ។ ខ្ញុំបានឈរជក់បារីនិងជជែកគ្នាជាមួយពួកគេរួមទាំងនាយទាហ៑ានខ្មែរដ៏ទៃទៀត​។ខ្ញុំបានសួរទៅទាហ៑ានឈុតខ្មៅសៀមទាំងនោះថា "ប្រសិនបើសង្រ្គាមកើតឡើងរវាងខ្មែរនិងសៀមតើ
ពួកពូហ៑ានវ៉ៃជាមួយទ៍ពខ្មែរទេ?"ពួកគេបានឆ្លើយបា្រប់ខ្ញុំថាបើសិនជាមានការបាញ់គ្នាមែន សូមអោយ
ទាហ៑ានខ្មែរបា្រប់គេជាមុនមក ដើម្បីអោយគេទំលាក់អាវុធចុះហើយរត់គេចខ្ញួនឬរត់ត្រឡប់ទៅភូមិឋាន
គេវិញ។ពួកគេមិនវ៉ៃទេជាមួយទាហ៑ានខ្មែរនោះ....
ទាហ៑ានឈុតខ្មៅសៀមទាំងនេះត្រូវបានគេដាក់អោយនៅជួរខាងមុខ ហើយទ៍ពដែលនៅជួរក្រោយភាគ
ច្រើនជាទ៍ពមកពីបាងកក និងតាមខេត្តនានាហើយពួកនោះមិនចេះនិយាយខ្មែរទេសូម្បីតែស្តាប់ក៏ពួកវា
មិនចេះផង។ខ្ញុំគិតក្នុងចិត្តថា អោអនិច្ចាគេប្រើខ្មែរអោយសំឡាប់ខ្មែរ!
តើលោកអ្នកមានដែលគិតទេថាពួកគេទាំងនោះខ្លះមានប្រពន្ធជាខ្មែរ?ខ្លះជាខ្មែរតែមានប្រពន្ធជាអ្នកសុ
រិន្ទ?ឯខ្លះទៀតមានផ្ទះនៅឯស្រុកអន្លង់វែងក្នុងដីខ្មែរតែគេមានប្រពន្ធជាខ្មែរអ្នកសុរិន្ទ?ពួកគេបានចូល
សព្ជាតិសៀមហើយចូលធ្វើទាហ៑ានសៀម(ដើមី្បយកឈ្មោះនិងបា្រក់ខែតែមិនដែលទៅធ្វើការទេ) ហើយបានត្រឡប់មកដីខ្មែរវិញរកសីុកំបិុកកំប៉ុកដូចជា ធ្វើម៉ូតូ លក់គុយទាវជាដើមនៅស្រុកអន្លង់វែង ស្រុកជាំក្សាន្ត និងខ្លះនៅជាំស្រងាំ។កំឡុងពេលដែលសៀមចូលឈ្លានពានខ្មែរ ឈ្មោះរបស់ពួកគេត្រូវ
បានប្រកូកប្រកាសហៅនៅស្រុកសៀមដើមី្បមកលុកលុយដីខ្មែរ។
រឿងដែលខ្ញុំខ្លោចចិត្តនោះគឺថាពួកគេអ្នកខ្លះបានសំុបារីខ្ញុំជក់(ខ្ញុំបានទិញបារីជាច្រើនដើម្បីចែកដល់ទា
ហ៑ានខ្មែរព្រោះខ្ញុំដឹងថាទាហ៑ានអាចអត់បាយបានតែមិនអាចអត់បារីបានទេ ហើយខ្ញុំដឺងដូច្នេះក៏ដោយ
សារតែខ្ញុំធ្លាប់បានហាត់ទាហ៑ានមួយរយះដែរ)។ពួកគេបានប្រាប់ខ្ញុំថាគេមិនទាន់បានទទួលបា្រក់ខែពី
រាជការសៀមទេហើយពួកគេគ្មានលុយទិញបារីជក់និងទឺកផឺកផង.....ពួកគេខ្លះត្រូវសុំបារីពីទាហ៑ានខ្មែរ
វិញដើមី្បជក់ ហើយអ្នកខ្លះបានសុំពីអ្នកទេសចរណ៏ទៅពីខ្មែរទៅលេងនៅបា្រសាទនោះដោយនិយាយ
ទៅកាន់គេជាខ្មែរទើបបានបានបារីជក់(ប្រសិនបើនិយាយជាភាសាសៀមវិញ ខ្ញុំបា្រកដថាពួកគេច្បាស់
ជាត្រូវ......... ពីសំណាក់ជនជាតិខ្មែរហើយដែលមានដូចជារូបខ្ញុំស្រាប់)​។

ខ្ញុំបានចុះទៅដល់វាលអិន្រី្ទជាមួយនឹងទាហ៑ានខ្មែរខ្លះទៀតដែលនៅទីនោះខ្ញុំបានឃើញច្បាស់ផ្ទាល់និង
ភ្នែកនូវបន្ទាយទាហ៑ានសៀមចំងាយយ៉ាងតិចបំផុត៧០០ម៉ែត្រចូលជ្រៅទៅក្នុងដីសៀម។ទាហ៑ានខ្មែរ
ទាំងនោះបានបា្រប់ខ្ញុំថាកាលពីសម៍យខ្មែរក្រហមកាន់កាប់ តំបន់នេះកំរមានទាហ៑ានសៀមណាស់ ហើយពួកគេក៏កំរនឹងជួបទាហ៑ានសៀមដែរ។ខ្ញុំបានដើរទៅកាន់ទីនោះជាមួយនាយទាហ៑ានខ្មែរដោយប្រុង
ប្រយ៍ត្នជាទីបំផុត ព្រោះតំបន់នោះពោរពេញទីដោយគ្រាប់មីន។ប្រសិនជាខ្ញុំដើរខុសគន្លងផ្លូវតែមួយចំ
អាមនោះ ខ្ញុំរឹតតែបា្រកដនិងច្បាស់ក្នុងចិត្តថាជើងរបស់ខ្ញុំត្រូវបានរកឃើញមានដាក់ដេញថ្លៃលក់នៅក្នុង E-Bay ជាមិនខានដូចដែលទាហ៑ានសៀមបានជាន់ថ្មីៗនេះ។

បើតាមព៏តមានសី្តពីការប្រយុទ្ធគា្នរវាងទាហ៑ានខ្មែរនិងសៀមថានៅព្រលានអិន្រី្ធនិងភ្នំត្រប់នោះ(មុននឹងទីដល់ព្រលានអិន្រ្ទីគេត្រូវដើរចុះសរសៀរតាមចំរាក់ភ្នំត្រប់) ខ្ញុំនៅតែឆ្ងល់ថាតើហេតុអីក៏សៀម
ហ៑ានអះអាងច្បាស់ម្ល៉េះថាតំបន់ទាំងនោះជាដីរបស់ពួកវា?ចុះហេតុអីក៍ក្នុងអំឡុងពេលដែលខ្មែរក្រហម
កាន់កាប់ តើពួកទាហ៑ានសៀមអស់នោះនៅឯណា?ហេតុអីក៏ពួកទាហ៑ានសៀមទាំងនោះមិនហ៑ានអើត
ក្បាលទៅកាន់តំបន់នោះ? ឫមួយខ្លាចពួកខ្មែរក្រហមចាប់អារក? បើថាដីនោះជាដីរបស់ខ្លួនហេតុអីក៏មិន
វ៉ៃពួកខ្មែរក្រហមទៅ ព្រោះពួកនេះឈ្លានពានដីរបស់ខ្លួនដោយខុសច្បាប់ ហើយពួកនេះក៏ជាទ៍ពចោរ
ព្រៃទៀតផងដែលរដ្ដាភិបាលខ្មែរនៅពេលនោះនិងពិភពលោកមិនទទួលស្គាល់ផង។បើសៀមវ៉ៃខ្មែរក្រ
ហមពេលនោះក៏សៀមមិនខុសដែរព្រោះថាសៀមគ្រាន់តែការពារបុរណភាពដែនដីរបស់ខ្លួនតែប៉ុណ្ណោះ។

នេះបានចំជាកំសាកមែនពួកអាអស់នេះ!ចង់បានអត់ខ្មាស!
បព្ជាក់៖ អត្ថបទខាងលើនេះខ្ញុំបានទទួលពីមិត្តភ៍ក្រ្តរបស់ខ្ញុំម្នាក់់ ដែលជានិស្សិតថ្នាក់បណ្ឌិតនៅប្រទេស
មួយក្នុងតំបន់អឺរ៉ុប។គេបានទៅលេងនៅឯបា្រសាទព្រះវិហារកាលពីពេលកន្លងមកថ្មីៗនេះ។៚

Saturday, October 11, 2008

ស្តាប់ខ្មោចនិងប្រែតជជែកគ្នាពីស្រុកខ្មែរ

កាលពីពេលបុណ្យភ្ជុំនេះខ្ញុំបានអោយពួកសត្វនរក ប្រេត ខ្មោច ឡើងឋានមនុស្ស(ទៅស្រុកខ្មែរ)

ដើម្បីជួបជុំបងប្អូន កូនចៅនិងសាច់ញាតិរបស់គេ។ដល់ពេលមកវិញ មួយៗរអ៊ូបា្រប់ខ្ញុំថាពិបាក

ណាស់ ស្រុកខ្មែរយើងអីឡូវ ផ្លូវមហាសែនយ៉ាប់ ក្រោយពេល ភ្លៀងលិចផ្លូវ ពួកខ្ញុំស្មានតែទឹក

ជំនន់តើ។ដល់មេឃឈប់ភ្លៀងហុយទ្រលោមរកតែមើល ម្ហូបគេដាក់សែនអោយស៊ីមិនចង់

ឃើញ។លឺតែ អភិវឌ្ឍន៏ៗតែពួកខ្ញុំនេះងាប់៣០០-៤០០ ជាតិហើយនៅតែមិនឃើញអភិវឌ្ឍន៏

ទៀត។ ខ្មោចខ្លះសំណូមពរខ្ញុំកុំអោយបញ្ជូនគេទៅចាប់ជាតិនៅស្រុកខ្មែរអីព្រោះគេមិនចង់

ទៅនៅទីនោះទេ។ ខ្មោចនិយាយទៀតថាហ៊ានតែដើរលេងយប់ៗណឹងត្រូវរត់គេចពីគ្រាប់សំណ

របស់ពួកអ្នក លេងពេល រាត្រីនិងចោរប្លន់អាឡូវណឹង…ខ្មោចថាស្រុកខ្មែររញ៉េរញ៉ៃណាស់មើល

តែស្រុក ម៉ាហ្វីយ៉ា។សំណាង ហើយដែលមនុស្សមើលខ្មោចមិនឃើញកុំអីប៉ូលីសផាកខ្មោចយក

លុយដាក់ ហោប៉ាវខ្លួនឯងទៀតខ្មោចនូវបា្រប់ខ្ញុំទៀតថាលោកម្ចាស់យមរាជអើយសូមបញ្ជូន

យមបាលទៅនាំព្រលឹងពួកអាចេះតែធ្វើ ប៉ាតណាប៉ាតណីមកកាត់ទោសទៅ។ខ្ញុំសួរថាហេតុអី

ខ្មោចឆ្លើយបា្រប់ថាបឆ្ឆាធ្លាប់តែដុតសពពួកគេ អីឡូវនេះត្រូវប្រែក្លាយទៅជាNight Club

កន្លែងលេងល្បែងបនស្រីអស់ហើយ។ខ្ញុំសួរថាអ្នកណាជា អ្នកធ្វើ?ក្រែងគេអភិវឌ្ឍន៏ឋានគេណា​?

ខ្មោចថាគ្មានអ្នកណាក្រៅពីពួកអាចិត្តអាក្រក់អស់ទាំងនោះទេ អភិវឌ្ឍន៏របល់កាច់យ៏អីឃើញតែ

ដដែលណឹងតាំងពីពេលដែលពួកគេនៅរស់ដល់អាឡូវងាប់ទៅជាខ្មោចជិត២០០ជាតិហើយ

ឃើញតែដដែល!

មានខ្មោចកូនក្មេងម្នាក់ដែលទៅឋានមនុស្សជាមួយគេដែរនោះ(វាស្លាប់ដោយសារហិតកាវ

និងអត់ចំណីអាហារព្រោះកាលពេលនៅរស់វាជាក្មេងអនាថា)បា្រប់ខ្ញុំថាលោកម្ចាស់អើយ

ស្រុកខ្ញុំគ្អានប្រែប្រូល ទេទទួលស្គាល់ថាមានការអភិវឌ្ឍន៏តែមនុស្សទេព្រោះខ្ញុំបានជួបពួក

ម៉ាក់ចាស់ខ្ញុំកាលពីនៅហិតកាវជាមួយគ្នានោះឥឡូវវាឈប់ហិតកាវហើយវាអភិវឌ្ឍនីទៅ

ជាចោរប្លន់វិញវាថាបើអ្មកសុំទានវិញអាក្រក់ មើលជាងពួកយើងជាខ្មោចទៅទៀត!

ខ្ញុំលាន់មាត់ថាយីអើស្រុកខ្មែរដល់ថ្នាក់នេះផងអី!មកពីមូលហេតុអីទៅស្រាប់តែខ្មោច

ស្រែកឆ្លើយព្រមៗ គ្នាថា ជាស្នាដែរបស់ពួកអាចិត្តអាក្រក់អស់ណឺង!ពួកវានេះគ្មានដឹង

អីទេវាចេះតែធ្វើៗទៅតាមសភាវះ គតិទេដោយមិនដឹងខុសមិនដឹងត្រូវ!

មានខ្មោចអាស្ទាវមួយ(កាលវានៅរស់វាជាក្រុមបងតូចបងធំហើយវាធ្វើចោរប្លន់ ដល់ប៉ូលីស ចាប់

វាបាន វ៉ៃវាសួរចំឡើយសំឡុតយកលុយហើយចៃដន្យជ្រុលដៃងាប់ទៅនៅក្នុងគុកក៏ព្រោះតែគ្មាន

លុយសូកគេ)។វាទៅលេងផ្ទះម៉ែអូវវានៅជិតផ្សារកណា្តល វាបា្រប់ថាលោកម្ចាស់យមរាជ អើយ

ឆ្មារនៅម្តុំផ្ទះម្តាយ ខ្ញុំធំៗណាស់។ខ្ញុំសួរថាវារូបរាងយ៉ាងម៉េច?វាក៏បានរៀបរាប់រូបរាងបា្រប់ ស្រាប់

តែចុមយក្ខខ្មោចទាំងអស់នាំគ្នាស្រែកថា កណ្តុរទេខ្មោចអាស្ទាវ!ផ្សារកណា្តលអ្នកណាមិនល្បីថា

សំបូរកណ្តុរធំៗនោះ?ខ្ញុំក៏ស្រែកគំហ៑កអោយថាពួកឯងជាខ្មោចទេកុំទៅរវីរវល់នឹងឋានមនុស្សអី!

ទៅកាន់កន្លែងរៀងៗ ខ្លួនទៅរង់ចាំទទួលទោស!

ពួកវាក៏ស្ងាត់មាត់ហើយក៏វិលទៅកន្លែងរៀងៗខ្លួនវិញដោយស្ងៀមស្ងាត់.....

Monday, September 22, 2008

If Scare and Afraid, Sow good deed to the world.... Otherwise you must find yourself like them ! Me, យមរាជ .... I'll trap you in my world like them. I never ever tolerate to bad people ! This is me យមរាជ !

Afraid?






Scare?